Posts

រឿង​ សត្វតាវ៉ៅ

Image
                                កាលពីព្រេងនាយ​មានបងប្អូនកំព្រាពីរនាក់រស់នៅក្បែរជេីងភ្នំ​  ចាប់តាំងពី​ឪពុកម្ដាយស្លាប់ទៅបងប្អូនទាំងពីរនេះរស់នៅយ៉ាងលំបាក​    បងប្រុសមានចិត្តសន្ដោសប្រណីចំពោះប្អូនស្រី​និងថែទាំនាងគ្រប់យ៉ាងទាំងអស់​  រាល់ថ្ងៃបងប្រុសតែងតែដេីរជីកមេីមដំឡូងខ្ជឹងធ្វេីជាអាហារ​ ជាធម្មតានៅពេលស្ងោរដំឡូងឆ្អិនបងកាត់ខាងក្បាលន៨ងខាងចុងមេីមមកខ្លួនឯងហេីយយកសាច់កណ្ដាលហុចអោយប្អូនស្រីទាំងអស់​មានថ្ងៃមួយប្អូនស្រីគិតឆ្ងល់ក្នុងចិត្តក៏សួរទៅកាន់បងថា''នែ​បង! អោយខ្ញុំឆីខាងក្បាលនិងចុងបន្តិចមក''​  បងប្រាប់ប្អូនថា​ ទេប្អូនស្រីខាងនិងអត់ឆ្ងាញ់ទេ​ ពេលនោះនាងគិតថា​ ''បងនេះចិត្តអាក្រក់ណាស់មានរបស់ឆ្ឆ្ងាញ់ឆីតែម្នា​ក់ឯង" ស្អែកឡេីងបងក៏រៀបចំខ្លួនទៅជីកដំឡូងូចសព្វដង​ស្រាប់តែប្អូនយំខ្សឹកខ្សួលពីក្រោយត្អូញត្អែរថា​ "នែបងប្រុស​! ខ្ញុំ​អត់​ចង់​នៅ​ផ្ទះ​ទេ​ ខ្ញុំ​ចង់​សុំ​ទៅជាមួយបងដែ​រ​ "៕ទោះ​បី​ខំអង្វរប្អូនយ៉ាងណាក៏ដោយ​ ក៏នាងនៅតែយំង់ទៅដដែលបងក៏លួងប្អូនថា​  "ប្អូនស្រីឈប់យំទៅ​បងមិនចង់ឃេីញឯងយំតទៅទៀតទេ​ ណ្ហេីយចុះ​!  បងយកឯងទៅជាមួយបង​ឯងឈប់យំទៅណា​ ! ៕បងកាន់ដៃប្អូនកាត់វាលចូលព្រៃដ៏សែនឆ្ងាយក្រោមពន

រឿង ក្អែកនិងក្ងោក

Image
រឿង ក្អែក និង ក្ងោក នៅក្នុងព្រៃដ៏ជ្រៅត្រឈឹងត្រឈៃមួយ មានសត្វក្អែកមួយក្បាល ដែល វាមិនពេញចិត្តនឹងរោមពណ៌ខ្មៅរបស់ខ្លួនឯង ហើយចង់មានរោមស្អាតដូចសត្វក្ងោក ទើបវាដើរប្រមូលរោមក្ងោកដែលជ្រុះនៅលើដី យកមកសៀតនៅលើស្លាបនិងកន្ទុយរបស់វា ។   ក្អែកគិតថាពេលនេះវាស្អាតដូចជាក្ងោកហើយតើ វាដើរជុំវិញហើយ និយាយថាពេលនេះខ្ញុំស្អាតហើយ ខ្ញុំគិតថានឹងទៅចូលរួមជាមួយក្ងោក និយាយហើយវាក៏ដើរចូលទៅរកហ្វូងក្ងោក។ ប៉ុន្តែក្ងោកដឹងថាក្អែក មិនមែនជាពួករបស់ខ្លួន ហើយក៏ដេញក្អែកចេញពីហ្វូង។ ក្អែក ចាកចេញពី ហ្វូងក្ងោក ហើយក៏ត្រលប់ទៅហ្វូងរបស់វាវិញ ប៉ុន្តែគ្មានអ្នកណាចង់និយាយជាមួយវាសោះ។ចាប់ពីពេលនោះមកក្អែកដែលចង់ក្លាយខ្លួនជាក្ងោក ក៏ត្រូវរស់នៅកំសត់ឯកាតែម្នាក់ឯង។   និទានរឿងនេះចង់ផ្ដល់ដំបូន្មានថា   យើងម្នាក់ៗគួរតែរីករាយនឹងអ្វីដែលខ្លួនយើងមាន មិនត្រូវបៀបធៀបខ្លួនឯងនិងអ្នកដទៃនោះទេ។