រឿង សត្វតាវ៉ៅ
កាលពីព្រេងនាយមានបងប្អូនកំព្រាពីរនាក់រស់នៅក្បែរជេីងភ្នំ ចាប់តាំងពីឪពុកម្ដាយស្លាប់ទៅបងប្អូនទាំងពីរនេះរស់នៅយ៉ាងលំបាក បងប្រុសមានចិត្តសន្ដោសប្រណីចំពោះប្អូនស្រីនិងថែទាំនាងគ្រប់យ៉ាងទាំងអស់ រាល់ថ្ងៃបងប្រុសតែងតែដេីរជីកមេីមដំឡូងខ្ជឹងធ្វេីជាអាហារ
ជាធម្មតានៅពេលស្ងោរដំឡូងឆ្អិនបងកាត់ខាងក្បាលន៨ងខាងចុងមេីមមកខ្លួនឯងហេីយយកសាច់កណ្ដាលហុចអោយប្អូនស្រីទាំងអស់មានថ្ងៃមួយប្អូនស្រីគិតឆ្ងល់ក្នុងចិត្តក៏សួរទៅកាន់បងថា''នែបង! អោយខ្ញុំឆីខាងក្បាលនិងចុងបន្តិចមក'' បងប្រាប់ប្អូនថា ទេប្អូនស្រីខាងនិងអត់ឆ្ងាញ់ទេ ពេលនោះនាងគិតថា ''បងនេះចិត្តអាក្រក់ណាស់មានរបស់ឆ្ឆ្ងាញ់ឆីតែម្នាក់ឯង"
ស្អែកឡេីងបងក៏រៀបចំខ្លួនទៅជីកដំឡូងូចសព្វដងស្រាប់តែប្អូនយំខ្សឹកខ្សួលពីក្រោយត្អូញត្អែរថា "នែបងប្រុស! ខ្ញុំអត់ចង់នៅផ្ទះទេ ខ្ញុំចង់សុំទៅជាមួយបងដែរ "៕ទោះបីខំអង្វរប្អូនយ៉ាងណាក៏ដោយ ក៏នាងនៅតែយំង់ទៅដដែលបងក៏លួងប្អូនថា "ប្អូនស្រីឈប់យំទៅបងមិនចង់ឃេីញឯងយំតទៅទៀតទេ ណ្ហេីយចុះ! បងយកឯងទៅជាមួយបងឯងឈប់យំទៅណា ! ៕បងកាន់ដៃប្អូនកាត់វាលចូលព្រៃដ៏សែនឆ្ងាយក្រោមពន្លឺថ្ងៃដ៏សែនក្ដៅ៕មិនយូរប៉ុន្មានក៏បានទៅដល់ព្រៃមួយបងងាកមករកបញអូនហេីនិយាយថា"ថ្ងៃនេះចម្លែកណាស់ យេីងដេីរមួយព្រឹកធំទៅហេីយរកដំឡូងមួយមេីមក៏មិនបានដែរ៕ ពីរនាក់បងប្អូនចេះដេីរយូរៗទៅក៏ក្រឡេកឃេីញដំឡូងមួយគុម្ព៕ បន្ទាប់មកបងក៏ចាប់ផ្ដេីមជីកក្រឡឹងមេីមដំឡូង៕ពេលប្អូនឃេីញមេីមដំឡូងក៏គិតក្នុងចិត្តថា"មេីមដំឡូងនេះធំណាស់ដល់ពេលស្ងោរឆ្អិនមិនដឹងឆ្ងាញ់យ៉ាងណានោះទេ៕ កំពុងតែស្រមេីស្រមៃក៏បង្រុសជីករូងដីជ្រៅទៅៗរហូតដល់ចុងមេីម៕ បន្ទាប់មកបងក៏ទាញមេីមដំឡូងចេញមក៕រំពេចនោះដីដែលនៅមាត់រណ្ដៅក៏បាក់ស្រុតចុះធ្វេីអោយបងដាំក្បាលចូលក្នុងរណ្ដៅនោះបាត់ទៅ ៕ គ្រានោះដែរប្អូនស្រី មិនបានឃើញបងធ្លាក់រណ្ដៅនោះទេ ស្មានតែបងធ្វេីការលេងសេីចក៏លីមេីមដំឡូងរត់ទៅមុនបងមិនងាកក្រោឡេីយ៕នៅតាមផ្លូវនាងត់បណ្តេីរឈប់បណ្ដេីទម្រាំមកដល់ផ្ទះវិញនាងប្រញឆប់យកដំឡូងទៅលាងទឹកស្ងោរ៕ លុះស្ងោរឆ្អិននាងកាត់ខាងក្បាលនិងចុងមកញាំ៕ នាងញាំបានបន្តិចនាងក៏ខ្ជាក់ដំឡូងចេញមកវិញនិយាយទាំងទឹកភ្នែកថា" អីយ៉ាអាមួយនេះមិនឆ្ងាញ់សោះរសជាតិល្វីងចត់ហេីយច្រុបៗទៀតផងវាមិនផុសល្អដូចសាច់កណ្ដាលនោះសោះពិតដូចជាបងនិយាយមិខុសមេន"៕ ពេលនោះនាងភ្ញាក់ខ្លួនព្រេីតដែលគិតមិនល្អលេីបងប្រុស៕ ឥឡូងនាងតាំងចិត្តយ៉ងច្បាស់ថាពេលបងត្រឡប់មកវិញត្រូវស្ដាប់បង្គាប់និងគោរពតាមបងទាំងអស់នាងគិតហេីយក៏អង្គុយសំកុកមុខផ្ទះចាំមេីលផ្លូវបងត្រឡប់មកវិញ ៕នាងរង់ចាំបងអស់ពេញមួយថ្ងៃពិតជាពិបាកក្នុងចិ្តណាស់៕យប់ឡេីងនាងអង្គុយក្បែរភ្នក់ភ្លេីងដេីម្បីបំបាត់នូវភាពភ័យខ្លាចនាងចាំបាត់ៗពេញមួយយប់នៅតែមិនឃេីញបងត្រឡប់មកវិញ៕នាងអង្គុយសម្រក់ទឹកភ្នែកអស់សង្ឃឹមយ៉ាងខ្លាំងនាងខំសម្លឹងមេីលអ្វីៗនៅជុំវិញខ្លួនពោរពេញដោយភាពស្ងាត់ជ្រងំ៕នាងទ្រាំទៀតមិនបានទេព្រោះកន្លងមកមិនដែលបាត់បងប្រុសយូរដូច្នេះឡើយ នាងទ្រាំនឹងភាពភ័យខ្លាចមិនបានក៏ចេញដំណេីរទៅរកបងប្រុសទាំងទុក្ខព្រួយ ៕ ដូច្នេះនាងខំស្វែងរកបងពេញអស់ទាំងព្រៃប្រឹក្សា នាងយំផងស្រែកផង"បងប្រុស! បងនៅឯណា បងឮខ្ញុំហៅបងទេ បងជាជីវិតរបស់ខ្ញុំ ខ្ញុំអត់បងមិនបានទេបងត្រូវតែត្រឡប់មករកខ្ញុំវិញ"៕នាងរត់ចុះរត់ឡេីងចេញព្រៃមួយចូលព្រៃមួយ អត់បាយអត់ទឹកវង្វេងក្នុងព្រៃតែម្នាក់ឯងគ្មានគោលដៅ៕ អស់រយៈពេលពីរបីថ្ងៃទៅហេីយនាងខំស្វែងរកបងរបស់នាងប៉ុន្តែអ្វីៗដែលកន្លងផុតទៅវាមិនអាចវិលត្រឡប់ក្រោយបានឡេីយ៕ បងរបស់នាងមិនបានឮសំឡេងស្រែកហៅរបស់ប្អូនទេបងបានថប់ដង្ហេីមក្នុងដីស្លាប់ទៅហេីយបងលេងបានចិញ្ចឹមបីបាច់ថែរក្សាប្អូនស្រីជាទីស្រឡាញ់របស់គេទៀតហេីយ៕ ដោយសារតែនាងអត់អាហារច្រេីនថ្ងៃនាងអស់កម្លឈងខ្សោយទៅៗដួលសន្លប់ក្នុងព្រៃភ្នំនោះទៅ៕ ដោយសារតែនាងមឆនកម្មពៀរគ្រាន់តែដួលសន្លប់ភ្លាមព្រលឹងរបស់នាងក៏ចាប់កំណេីតជាសត្វតាវ៉ៅជារៀងហូត ៕ដូច្នេះអោយតែដល់ខែប្រាំងរដូវជីកមេីមដំឡូខ្ជឹងសត្វតៅវ៉ៅនេះតែងតែស្រែកយំ"តូហូ..."ជារៀងរាល់ថ្ងៃគឺគេស្រែកហៅរកបងប្រុសរបស់គេ៕
ដូច្នេះហេីយបានជាគេឮសំលេងសត្វតាវ៉ៅយំកាន់តែខ្លាំងឡេីងៗនៅរដូវប្រាំងរហូតដល់សព្វថ្ងៃនេះ៕
គំណិតអប់រំ
ខឹងខូច ខឹងខុសខឹងខាត
Comments
Post a Comment