រឿង សត្វតាវ៉ៅ
កាលពីព្រេងនាយមានបងប្អូនកំព្រាពីរនាក់រស់នៅក្បែរជេីងភ្នំ ចាប់តាំងពីឪពុកម្ដាយស្លាប់ទៅបងប្អូនទាំងពីរនេះរស់នៅយ៉ាងលំបាក បងប្រុសមានចិត្តសន្ដោសប្រណីចំពោះប្អូនស្រីនិងថែទាំនាងគ្រប់យ៉ាងទាំងអស់ រាល់ថ្ងៃបងប្រុសតែងតែដេីរជីកមេីមដំឡូងខ្ជឹងធ្វេីជាអាហារ ជាធម្មតានៅពេលស្ងោរដំឡូងឆ្អិនបងកាត់ខាងក្បាលន៨ងខាងចុងមេីមមកខ្លួនឯងហេីយយកសាច់កណ្ដាលហុចអោយប្អូនស្រីទាំងអស់មានថ្ងៃមួយប្អូនស្រីគិតឆ្ងល់ក្នុងចិត្តក៏សួរទៅកាន់បងថា''នែបង! អោយខ្ញុំឆីខាងក្បាលនិងចុងបន្តិចមក'' បងប្រាប់ប្អូនថា ទេប្អូនស្រីខាងនិងអត់ឆ្ងាញ់ទេ ពេលនោះនាងគិតថា ''បងនេះចិត្តអាក្រក់ណាស់មានរបស់ឆ្ឆ្ងាញ់ឆីតែម្នាក់ឯង" ស្អែកឡេីងបងក៏រៀបចំខ្លួនទៅជីកដំឡូងូចសព្វដងស្រាប់តែប្អូនយំខ្សឹកខ្សួលពីក្រោយត្អូញត្អែរថា "នែបងប្រុស! ខ្ញុំអត់ចង់នៅផ្ទះទេ ខ្ញុំចង់សុំទៅជាមួយបងដែរ "៕ទោះបីខំអង្វរប្អូនយ៉ាងណាក៏ដោយ ក៏នាងនៅតែយំង់ទៅដដែលបងក៏លួងប្អូនថា "ប្អូនស្រីឈប់យំទៅបងមិនចង់ឃេីញឯងយំតទៅទៀតទេ ណ្ហេីយចុះ! បងយកឯង...